យើងជ្រើសរើសវត្ថុធាតុដើមដែលមានគុណភាព ផលិតប្រកបដោយអនាម័យ និងរក្សាស្តង់ដារផលិតផល ដើម្បីទំនុកចិត្ត និងការពេញចិត្តរបស់អតិថិជនគ្រប់រូប។
Quality ingredients, hygienic production and consistent standards — so every bowl earns your trust.
ដោយសារមីហឹរ Bro & Sis បានដើរលើវិស័យនេះជាច្រើនឆ្នាំមកហើយ ជាមួយនឹងរសជាតិ និងសសៃមីដែលមានការគាំទ្រច្រើន ម្យ៉ាងវិញទៀត មីហឹរកំប៉ុងជាច្រើនសុទ្ធតែមកពីក្រៅប្រទេស ទើបធ្វើឲ្យយើងខ្ញុំមានគំនិតបង្កើតមីកំប៉ុងនេះឡើង ដើម្បីចាប់យកចំណែកទីផ្សារក្នុងស្រុក និងក្រៅស្រុក ព្រមទាំងជួយដល់សង្គមតាមរយៈការងារ និងសប្បុរសធម៌នានា។ ម្យ៉ាងវិញទៀត យើងមានទីផ្សារស្រាប់ តាមរយៈកេរ្តិ៍ឈ្មោះដែលមាននៅលើទីផ្សារក្នុងស្រុក។
«មីហឹរក្នុងស្រុក ដែលបង្កើតឡើងដោយកូនខ្មែរតស៊ូម្នាក់ទៀត។»
Bro & Sis has worked in spicy noodles for many years, and our flavors and noodles have earned a loyal following. At the same time, nearly every cup noodle on Cambodian shelves comes from abroad. That gave us the idea to create this cup noodle: to win a share of the market at home and beyond, and to give back to society through jobs and charitable work. We also begin with a market already in place, built on the reputation of the Bro & Sis name.
“A home-grown spicy noodle, made by one more Khmer who refused to give up.”
សព្វថ្ងៃមីហឹរក្នុងស្រុកសុទ្ធតែជាមីនាំចូល ពុំទាន់មានក្នុងស្រុកធ្វើទេ។
ចង់ឲ្យមានមីហឹរក្នុងស្រុក ដែលបង្កើតឡើងដោយកូនខ្មែរ។
ចាប់យកចំណែកទីផ្សារនៅក្នុងស្រុក និងឆ្លើយតបទៅនឹងតម្រូវការ។
ដើម្បីទ្រទ្រង់ដំណាំកសិករ និងគ្រឿងផ្សំដែលមាននៅក្នុងស្រុក។
ចង់ជួយដល់សង្គម តាមរយៈការផ្តល់ការងារ និងសប្បុរសធម៌នានា។
អនាគតចង់ឃើញមានការបង្កើតផលិតផលថ្មី ជំនួសផលិតផលក្រៅស្រុក។
Today, every spicy noodle sold in Cambodia is imported — none is made here.
We want a home-grown spicy noodle, created by Khmer people.
To take a share of the local market and answer real demand.
To support Cambodian farmers — their crops and locally grown ingredients.
To give back to society through jobs and charitable work.
In time, to create new products that replace imported ones.
យើងផ្តោតលើការជ្រើសរើសវត្ថុធាតុដើមដែលមានគុណភាព ការផលិតប្រកបដោយអនាម័យ និងការរក្សាស្តង់ដារផលិតផល ដើម្បីបង្កើតទំនុកចិត្ត និងការពេញចិត្តរបស់អតិថិជន។
យើងចង់ឱ្យផលិតផលរបស់យើងក្លាយជាជម្រើសដែលអតិថិជននឹកឃើញ និងទុកចិត្ត ព្រមទាំងមានសក្តានុពលពង្រីកទីផ្សារទៅកាន់តំបន់ផ្សេងៗនៅទូទាំងប្រទេស និងអនាគតឈានទៅកាន់ទីផ្សារអន្តរជាតិ។
We focus on selecting quality ingredients, producing hygienically and holding every product to the same standard — to earn customers' trust and satisfaction, bowl after bowl.
We want our products to be the choice customers remember and trust — growing from Phnom Penh to every region of Cambodia, and in time to international markets.
យើងផ្តោតសំខាន់លើរសជាតិដែលទាក់ទាញ គុណភាពផលិតផល ការវេចខ្ចប់ស្អាត និងអនាម័យ។ ក្រៅពីការលក់ យើងបន្តសិក្សា និងអភិវឌ្ឍរសជាតិថ្មីៗ ដើម្បីបង្កើនជម្រើស និងរក្សាភាពទាក់ទាញក្នុងទីផ្សារ។
Appealing taste, consistent quality, clean packaging and hygiene come first. Beyond what's on the shelf, we keep researching and developing new flavors to widen the range and keep the market excited.
សាខា ៤៩ ទូទាំងប្រទេស។ ខាងក្រោមនេះជាសាខាមួយចំនួន។
branches nationwide. Here are a few of them.
វីដេអូខ្លីណែនាំអំពី Bro & Sis និងមីហឹរខ្មែររបស់យើង — រសជាតិ កម្រិតហឹរ និងស្តង់ដារដែលយើងរក្សា។
A short film introducing Bro & Sis and our spicy noodles — the flavors, the heat and the standards we keep.
វីដេអូពាណិជ្ជកម្មខ្លីៗ ដែលបានចាក់ផ្សាយ។
The short commercial, as it ran.
អាជ្ញាបណ្ណ សញ្ញាស្តង់ដារ ម៉ាកចុះបញ្ជី និងរបាយការណ៍វិភាគទាំងអស់របស់ Bro & Sis ចេញដោយក្រសួង វិទ្យាស្ថានស្តង់ដារកម្ពុជា និងមន្ទីរពិសោធន៍ជាតិ។ ចុចលើឯកសារណាមួយ ដើម្បីមើលពេញ។
Every permit, standard mark, trademark and laboratory report behind Bro & Sis — issued by Cambodia's ministries, the Institute of Standards and the national laboratory. Select a document to read it in full.
យើងផ្តោតលើអតិថិជនដែលចូលចិត្តម្ហូបហឹរ — យុវជន អ្នកធ្វើការ គ្រួសារ និងអ្នកចូលចិត្តសាកល្បងរសជាតិថ្មីៗ។ ជាមួយតម្រូវការកើនឡើងចំពោះអាហារងាយស្រួលទទួលទាន យើងពង្រីកតាមរយៈហាង ភ្នាក់ងារ និងដៃគូអាជីវកម្ម ព្រមទាំងផ្តល់ផលិតផល និងការគាំទ្រសមស្រប សម្រាប់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មមីហឹរ។
«គាំទ្រផលិតផលខ្មែរ គឺជាការចូលរួមកសាងអនាគតសេដ្ឋកិច្ចកម្ពុជា។»
We serve people who love spicy food — young people, working adults, families and anyone who enjoys a new flavor. As demand for convenient, flavorful food grows, we grow through shops, agents and business partners, and we give people who want to start their own spicy-noodle business the products and support to get going.
“Supporting Khmer products is taking part in building Cambodia's economic future.”
យើងនឹងទាក់ទងទៅវិញឆាប់ៗ។ បើប្រញាប់ សូមផ្ញើសារមកកាន់ Telegram របស់យើងផ្ទាល់។
We'll get back to you shortly. In a hurry? Message us on Telegram directly.